គណៈកម្មការត្រួតពិនិត្យ និងអង្គភាពមូលនិធិសង្គមកិច្ច នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបដំណើរការគ្រប់គ្រងអង្គភាពមូលនិធិសង្គមកិច្ចប្រចាំឆមាសទី១ ឆ្នាំ២០២០
![](https://senate.gov.kh/wp-content/uploads/2020/12/A_2020-07-16_5.jpg)
នាថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទីរសៀល គណៈកម្មការត្រួតពិនិត្យ និងអង្គភាពមូលនិធិសង្គមកិច្ច នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបដំណើរការគ្រប់គ្រងអង្គភាពមូលនិធិសង្គមកិច្ចប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ រត្ន ឆវីលក្ខណ៍ ប្រធានគណៈកម្មការ និងជាអគ្គាធិការ នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា៕